|
|
របាយការណ៍របស់ Marca បានឲ្យដឹងថា Ferland Mendy ត្រៀមនឹងបដិសេធសំណើបន្តកុងត្រារបស់ Real Madrid ។ ខ្សែការពារឆ្វេងគឺ មិនសប្បាយចិត្ត ជាមួយនឹងលេខដែល Whites ផ្តល់ជូន។
The Athletic បានបន្ថែមថាក្លឹប bix six របស់ Premier League កំពុងតាមដានកីឡាករអន្តរជាតិបារាំងសម្រាប់ការផ្លាស់ប្តូរដ៏មានសក្តានុពលនាពេលអនាគត។
Mendy បានបង្ហាញខ្លួន 37 លើកសម្រាប់ក្រុម Whites នៅរដូវកាលនេះ។ កិច្ចព្រមព្រៀងរបស់គាត់គឺរហូតដល់ឆ្នាំ 2025 ដូច្នេះគាត់អាចដើរចេញដោយមិនគិតថ្លៃផ្ទេរនៅរដូវក្តៅក្រោយ។
Madrid ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខ្សែការពារឆ្វេង Alphonso Davies របស់ Bayern ដែលកិច្ចសន្យាក៏ផុតកំណត់នៅឆ្នាំ 2025។ ជម្រើសជំនួសគឺ Fran Garcia ដែលស្ថិតនៅក្រោមកិច្ចសន្យានៅ Bernabeu និង Miguel Gutierrez ដែលបានបង្ហាញខ្លួន 10 ដងនៅពេល Zidane ដឹកនាំ។ ប៉ុន្តែត្រូវបានលក់ទៅឱ្យ Girona ក្នុងឆ្នាំ 2022 ។
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...